trollkhmer news

ជនជាតិថៃ ៣រូប ដែលត្រូវបានគេចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បានបាត់ខ្លួន៖ ក្រុមសិទ្ធិមនុស្ស

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៤

ជនជាតិថៃ ៣រូប ដែលត្រូវបានគេចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បានបាត់ខ្លួន៖ ក្រុមសិទ្ធិមនុស្ស

ថៃ៖
ក្រុមសកម្មជនថៃ ៣រូប ដែលត្រូវបានគេចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បានបាត់ខ្លួន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមក្រុមសិទ្ធិមនុស្សបានឱ្យដឹងនៅថ្ងៃសុក្រនេះ។



ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwan បានបដិសេធថា សកម្មជនទាំង ៣នាក់ មិនបានស្ថិតនៅក្នុងការឃុំឃាំងនៅប្រទេសថៃ ដូចសេចក្ដីរាយការណ៍ដោយសម្ព័ន្ធភាពសិទ្ធិមនុស្សថៃទេ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកChucheep Chiwasut និងសកម្មជន ២រូបទៀត លោក Siam Theerawut និង លោក Kritsana Thapthai ត្រូវបានគេរាយការណ៍ថា បានប្រគល់ឱ្យអាជ្ញាធរថៃដោយវៀតណាម កាលពីថ្ងៃទី៨ ខែឧសភា។



គួរបញ្ជាក់ថា មាត្រា ១១២នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃបានចែងថា ជនណាប្រមាថដល់ព្រះមហាក្សត្រ មហាក្សត្រិយានី ទាយាថ ឬជនដែលមានរាជានុសិទ្ធិត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters