trollkhmer news

ដំណឹងដ៏រីករាយ! ពេលនេះ ភរិយារបស់លោក ឆាយ វីរៈយុទ្ធ កំពុងតែពពោះកូនដំបូង

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:៤៤

ដំណឹងដ៏រីករាយ! ពេលនេះ ភរិយារបស់លោក ឆាយ វីរៈយុទ្ធ កំពុងតែពពោះកូនដំបូង

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រុស លោក ឆាយ វីរៈយុទ្ធ បានង្ហោះដំណឹងដ៏រីករាយមួយ សម្រាប់ក្រុមគ្រួសាររបស់លោក នៅពេលនេះ លោក និងភរិយា ទទួលបានសមាជិកថ្មីម្នាក់ទៀត ក្នុងគ្រួសារឆាប់ៗនេះហើយ ក្រោយរៀបការអស់រយៈពេលជាង២ឆ្នាំ។



នេះបើយោងតាមរយៈការបង្ហោះរូបភាពពេញដោយស្នាមញញឹម ក៏ដូចជាសារសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារាប្រុសរូបនេះ បានឲ្យដឹងថា  «មួយជីវិតរបស់ខ្ញុំ! គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ ២០ សប្តាហ៍ ៦ ថ្ងៃហើយ អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយមិត្តជួបតែសេចក្តីសុខគ្រប់ៗក្រុមគ្រួសារ។ សូមអរគុណ ពីខ្ញុំ ឆាយ វីរៈយុទ្ធ»





ប្រែសំរួលដោយ : TK