trollkhmer news

Luis Suarez នឹងត្រូវអវត្តមាននៅវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ដោយសារវះកាត់ជង្គង់

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៧

 Luis Suarez នឹងត្រូវអវត្តមាននៅវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ដោយសារវះកាត់ជង្គង់

អេស៉្បាញ៖ Barcelona បានបញ្ជាក់ថា កីឡាករ Luis Suarez នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹងក្លិប Valencia ក្រោយពីបានដឹងថា នឹងត្រូវសម្រាកព្យាបាលអស់រយៈពេល ៦សប្តាហ៍ បន្ទាប់ពីវះកាត់ជង្គង់។



ខ្សែប្រយុទ្ធរូបនេះនឹងមិនចូលរួមជាមួយក្រុមម្ចាស់ជើងឯកអេស៉្បាញសម្រាប់ការប្រកួតសេសសល់ បន្ទាប់ពីរងរបួសជង្គង់ ហើយបញ្ហានេះនឹងធ្វើឲ្យរូបគេអវត្តមាននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹង Valencia និងប្រហែលជាមិនអាចបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Copa America នៅរដូវក្តៅនេះផងដែរ។



Suarez បានទទួលរងរបួសជង្គង់ ក្រោយការប្រកួតជាមួយ Liverpool ក្នុងក្របខណ្ឌ Champions League ជើងទី២ ព័ត៌មាននេះបានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ក្លិបមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែខ្សែប្រយុទ្ធរូបនេះបានបញ្ចប់ ៩០នាទីដោយគ្មានបញ្ហាអ្វីកាលពីថ្ងៃអង្គារ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca