trollkhmer news

Ronaldo ថា ជាការខ្វះការគោរព​ដែលពេលចាញ់បន្ទោសតែគ្រូបង្វឹក និងCoutinho តែពេលឈ្នះសរសើរតែ Messi

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:១៨

Ronaldo ថា ជាការខ្វះការគោរព​ដែលពេលចាញ់បន្ទោសតែគ្រូបង្វឹក និងCoutinho តែពេលឈ្នះសរសើរតែ Messi

បរទេស៖ 
Ronaldo បាននិយាយថា នៅពេលដែល Barcelona ឈ្នះគឺដោយសារតែ Lionel Messi ប៉ុន្តែនៅពេលដែលក្លិបយក្សកាតាឡាន់មួយនេះចាញ់វិញ នោះសម្ពាធនឹងធ្លាក់ទៅលើលោក Ernesto Valverde និង Coutinho នេះជាការខ្វះការគោរព។ 



Messi និង Barcelona បានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយ Liverpool វាយបកយកឈ្នះ ៤-០ នៅឯទឹកដី Anfield ខណៈជើងទី១ ចាញ់ក្រុមម្ចាស់ជើងឯកអេស៉្បាញ ៣ទល់០ នៅ Camp Nou ។ ក្រោយការធ្លាក់នេះលោក Valverde ដែលជាគ្រូបង្វឹកទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ចំពោះទម្រង់លេងក្រៅដី។ លោក Ronaldo ដែលជាអតីតកីឡាករបស់ទាំង Barcelona និង Real Madrid ជឿជាក់ថា កីឡាករដទៃទៀតសមនឹងទទួលបានការគោរពបន្ថែមទៀតនៅក្នុងស្រមោលរបស់ Messi ។



អតីតខ្សែប្រយុទ្ធ និងវីរបុរសប្រស៊ីលបាននិយាយថា៖ « Barcelona ជាក្រុមដ៏អស្ចារ្យ ហើយពួកគេមានកីឡាករល្អបំផុតនៅលើពិភពលោកដូចជា Messi ។ ខ្ញុំបានលឺថា នៅពេលដែលពួកគេចាញ់ដោយសារតែ Valverde, Coutinho ... មិនមែន Messi ទេ ប៉ុន្តែនៅពេលដែលពួកគេទទួលជ័យជម្នះគឺដោយសារតែ Messi នេះគឺជាការខ្វះខាតយ៉ាងខ្លាំងចំពោះការគោរពដល់កីឡាករទាំងអស់ក្នុងក្រុម បុគ្គលិក និងគ្រូបង្វឹក»៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball