trollkhmer news

សោកស្តាយ! Mkhitaryan ទំនងជាមិនអាចចូលរួមជួយ Arsenal ក្នុងគ្គផ្ដាច់ព្រ័ត្រទេ​ ព្រោះហេតុផលសំខាន់មួយ

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:៣៣

សោកស្តាយ!  Mkhitaryan ទំនងជាមិនអាចចូលរួមជួយ Arsenal ក្នុងគ្គផ្ដាច់ព្រ័ត្រទេ​ ព្រោះហេតុផលសំខាន់មួយ

អង់គ្លេស៖ Arsenal ប្រឈមមុខនឹងការលំបាកទ្វេដងក្នុងការដាក់ពាក្យសុំទិដ្ឋាការកីឡាករ Henrikh Mkhitaryan បន្ទាប់ពីបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ជាមួយ Chelsea នៅក្នុងទីក្រុងបាគូ។



ប្រធានក្រុមជម្រើសជាតិអាមេនី កីឡាករ Mkhitaryan បានខកខានការប្រកួតនៅក្នុងប្រទេស Azerbaijan សម្រាប់ Arsenal និងអតីតក្លិប Dortmund ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រោះប្រទេសទាំងពីរមិនមានទំនាក់ទំនងការទូតនឹងគ្នា ដោយសារតែមានជម្លោះយូរអង្វែងនៅតំបន់ Nagorno-Karabakh ។

កាលលេងឲ្យក្រុម Borussia Dortmund នៅឆ្នាំ២០១៥ កីឡាករវ័យ ៣០ឆ្នាំរូបនេះ មិនបានធ្វើដំណើរទៅប្រកួតក្របខ័ណ្ឌ Europa League ទល់នឹងក្លិប Gabala ដោយសារបញ្ហាកង្វល់ផ្នែកសន្តិសុខ ហើយក៏បានខកខានការប្រកួតរបស់ក្រុមកាំភ្លើងធំពេលប៉ះក្រុម FK Qarabag កាលពីខែតុលា ដោយលោក Unai Emery និយាយថា Mkhitaryan មិនអាចធ្វើដំណើរទៅទីនោះបានទេ ថ្វីបើ Uefa ផ្តល់ការគាំទ្រដល់ទិដ្ឋាការក៏ដោយ។



Arsenal ប្រហែលជាព្រួយបារម្ភថា នៅចំពោះមុខអ្នកគាំទ្រ Azerbaijan ចំនួន ៦ម៉ឺននាក់អាចធ្វើឲ្យ Mkhitaryan មានសម្ពាធមួយចំនួន ហើយនេះជាមូលហេតុដែលពួកគេមិនបាននាំខ្សែបម្រើប្រយុទ្ធរូបនេះទៅជាមួយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC