trollkhmer news

Yang Mi ត្រូវគេមើលឃើញពីភាពខុសគ្នារវាងរូបខាងក្នុង និងខាងក្រៅ មិនប្រើប្រាស់កម្មវិធីកែរូប

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:២៤

Yang Mi ត្រូវគេមើលឃើញពីភាពខុសគ្នារវាងរូបខាងក្នុង និងខាងក្រៅ មិនប្រើប្រាស់កម្មវិធីកែរូប

ចិន៖ កាលពីពេលថ្មីៗនេះរូបភាពរបស់តារាសម្ដែងស្រី កំពូលសម្រស់របស់ចិន Yang Mi បានក្លាយជាប្រធានបទមួយរបស់អ្នកនិយមលេងអ៊ីនធឺណេត ចំពោះរូបសម្រស់ ផ្លាស់ប្ដូររបស់នាង ខណៈតារាស្រីរូបនេះ បានបង្ហាញវត្តមានចូលរួមក្នុងព្រឹត្តិការណ៍កម្មវិធីមួយ។



Yang Mi នាងត្រូវបានគេ មើលឃើញពីភាពខុសប្លែកគ្នារវាងរូបភាពខាងក្រៅ និងខាងក្នុងអ៊ីនធឺណេត ដែលបានបង្ហាញឡើង ក្នុងឈុតរ៉ូបពណ៌លឿងយ៉ាងស្រស់ស្អាត និងលេចធ្លោរ គួរឲ្យកត់សម្គាល់។


មើលទៅរូបសម្រស់នៅខាងក្រៅរបស់នាង នៅពេលនោះ ទាំងដៃ និងជើង ហាក់ដូចជាមានសភាពចាស់ ធ្លាក់ចុះយ៉ាងខ្លាំង ទោះបីជាតារាស្រីវ័យ ៣២ឆ្នាំរូបនេះ នៅតែមានស្បែកភ្លឺសស្អាតយ៉ាងណាក៏ដោយ ប៉ុន្តែសភាពចាស់ជរាទៅតាមវ័យរបស់នាង កំពុងតែលេចចេញបន្តិចម្ដងៗហើយ។




ជាហេតុដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញមតិស្រដៀងៗគ្នាឡើងថា "Yang Mi នាងមិនអាចឃ្លាតឆ្ងាយពី Photoshop បាននោះទេ ព្រោះរូបសម្រស់របស់នាង ចាប់ផ្ដើមទៅតាមវ័យរបស់នាងហើយ"៕





ប្រែសំរួលដោយ : TK

ប្រភព​ : Kenh