trollkhmer news

រញ្ជួយដីទំហំ ៦,៣ រិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:០១

រញ្ជួយដីទំហំ ៦,៣  រិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

ជប៉ុន៖ ភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា ហេតុការណ៍រញ្ជួយដីដែលមានទំហំ ៦,៣ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃសុក្រ ប៉ុន្តែពុំមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមី និងមិនមានសេចក្តីរាយការណ៍ភ្លាមៗណាមួយអំពីការខូចខាតទេ។



ទីភ្នាក់ងារនេះបានបន្តឱ្យដឹងថា ហេតុការណ៍រញ្ជួយ បានកើតឡើងនៅវេលាម៉ោង៨ និង ៤៨នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅចំណុចកណ្តាលឆ្នេរខេត្ត Miyazaki នៅជម្រៅ ២០គីឡូម៉ែត្រ។



ទីភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិក (USGS) បានវាយតម្លៃទំហំនៃការរញ្ជួយដីនៅកម្រិត ៦,៤៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters