trollkhmer news

Arsenal មិនពេញចិត្តនឹងចំនួនសំបុត្រដែលខ្លួនទទួលបានសម្រាប់អ្នកគាំទ្រ នៅវគ្គផ្តាច់ព្រ័ត្រ Europa League

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៥២

Arsenal មិនពេញចិត្តនឹងចំនួនសំបុត្រដែលខ្លួនទទួលបានសម្រាប់អ្នកគាំទ្រ នៅវគ្គផ្តាច់ព្រ័ត្រ Europa League

បរទេស៖  Arsenal និង Chelsea ទទួលបានសំបុត្រសម្រាប់លក់ឱ្យអ្នកគាំទ្រចូលទស្សនាចំនួន ៦០០០សន្លឹក ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នៅកីឡដ្ឋានអូឡាំពិកដែលផ្ទុកអ្នកទស្សនាចំនួន ៦៨.៧០០ នៅទីក្រុងបាគូ។



Arsenal បានប្រកាសថា ការបែងចែកនេះ គឺគួរឲ្យខកចិត្តជាខ្លាំង និងធ្វើឲ្យក្លិបមានការលំបាក ព្រោះមានអ្នកគាំទ្ររាប់ពាន់នាក់ដែលបានគាំទ្រក្លិបនេះអស់រយៈពេលជាច្រើនឆ្នាំ និងជាផ្នែកមួយនៃដំណើរ Europa League នៅរដូវកាលនេះមិនអាចចូលទស្សនាបាន។ ក្លិបក៍បានបង្ហាញពីតម្លៃសំបុត្រនឹងត្រូវលក់ក្នុងតម្លៃចន្លោះពី ២៦ផោនដល់ ១២១ផោន ប៉ុន្តែសំបុត្រភាគច្រើននឹងត្រូវចំណាយ ៤៣ផោន។



ដោយឡែកសម្រាប់ក្រុម Chelsea វិញគឺមិនទាន់បានបង្ហាញពីតម្លៃសំបុត្រនៅឡើយទេ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅមានរយៈពេលយូរទៀត ពោលគឺធ្វើឡើងថ្ងៃទី២៩ ខែឧសភានៅកីឡដ្ឋានអូឡាំពិកក្នុងទីក្រុងបាគូដែលជាកីឡាដ្ឋានជាតិប្រទេសអាហ្សែបែហ្សង់៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC