trollkhmer news

ឆ្នេរសមុទ្រថៃ Maya Bay ដែលបិទដោយសារតែភ្ញៀវទេសចរទៅលេងច្រើនពេក នឹងបន្តបិទរហូតដល់ឆ្នាំ២០២១

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:២៩

ឆ្នេរសមុទ្រថៃ Maya Bay ដែលបិទដោយសារតែភ្ញៀវទេសចរទៅលេងច្រើនពេក នឹងបន្តបិទរហូតដល់ឆ្នាំ២០២១

ឆ្នេរសមុទ្រថៃដែលល្បីល្បាញខ្លាំងដោយសារតែការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តហូលីវូដ The Beach នឹងបន្តបិទរហូតដល់ឆ្នាំ២០២១។



ថៃ៖
ឆ្នេរសមុទ្រ Maya Bay នៅកោះ Phi Phi Leh របស់ប្រទេសថៃ ត្រូវបានបិទជាបណ្តោះអាសន្នកាលពីឆ្នាំមុន ដោយសារតែការកើនឡើងយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននៅទីនោះ។

មុនបិទមិនឱ្យចូលទស្សនា មានភ្ញៀវទេសចរ រហូតដល់ ៥០០០នាក់ បានទៅលេងកោះនោះជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យផ្កាថ្មជាច្រើនងាប់។ ពេលនេះ អាជ្ញាធរ បានបន្លាយរយៈពេលនៃបម្រាបលើការធ្វើដំណើរទៅលេងឆ្នេរសមុទ្រនេះ ២ឆ្នាំបន្ថែមទៀត ដើម្បីផ្តល់ពេលវេលាឱ្យបរិស្ថានវិទ្យារបស់ឆ្នេរសមុទ្រ Maya Bay រស់ឡើងវិញ។



ឆ្នេរសមុទ្រនេះ ត្រូវបានគេយកទៅថតនៅក្នុងខ្សែភាពយន្តហូលីវូដមួយដែលមានចំណងជើងថា The Bay ក្នុងឆ្នាំ២០០០ ដែលសម្ដែងដោយតារាល្បីលំដាប់ពិភពលោក លោក Leonardo DiCaprio៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC