trollkhmer news

Juventus អាចនឹងរកគ្រូថ្មីនៅរដូវក្ដៅនេះ បន្ទាប់ពី លោក Max Allegri ទាមទារលក្ខខណ្ឌខ្ពស់ពេក

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:២៧

Juventus អាចនឹងរកគ្រូថ្មីនៅរដូវក្ដៅនេះ បន្ទាប់ពី លោក Max Allegri ទាមទារលក្ខខណ្ឌខ្ពស់ពេក

អ៊ីតាលី៖ យោងតាមសារព័ត៌មាន Sky Sport Italia បានឲ្យដឹងថា លោក Max Allegri បានទាមទារលក្ខខណ្ឌមួយចំនួន ប្រសិនបើ Juventus ចង់ឱ្យគាត់នៅបន្ត រួមមានតម្លើងប្រាក់បៀវត្សរ៍ និងការនាំចូលកីឡាករថ្មីបន្ថែមទៀត។



ទោះបីជាប្រភពមួយចំនួនបានអះអាងថា គ្រូបង្វឹករូបនេះ និងក្រុមសេះបង្កង់បានយល់ព្រមចែកផ្លូវគ្នារួចហើយក៏ដោយ ក៏សារព័ត៌មានដទៃទៀតបានអះអាងថា រវាងអ្នកទាំងពីរនៅតែអាចបន្តសហការគ្នាដដែរ។ ប៉ុន្តែ Sky Sport Italia បានបញ្ជាក់ថា ការទាមទារខ្ពស់ពេករបស់ Allegri គឺគ្រប់គ្រាន់សម្រាប់ក្រុមម្ចាស់ជើងឯកអ៊ីតាលីរកគ្រូថ្មីនៅរដូវក្តៅនេះ។



តាមប្រភពដដែលបានឲ្យដឹងទៀតថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានស្នើសុំពង្រីកកុងត្រាពីរឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរហូតដល់ខែមិថុនាឆ្នាំ២០២២ ជាមួយនឹងការតម្លើងប្រាក់បៀវត្ស បូករួមទាំងយុទ្ធសាស្ត្រផ្ទេរ និងការចំណាយលុយជាច្រើនក្នុងការទិញកីឡាករថ្មីៗដើម្បីពង្រឹងតំបន់ការពារ និងបម្រើ លើសពីនេះក៏ចង់ជំរុញឲ្យក្លិបលក់កីឡាករឆ្នើម Paulo Dybala ដែលមិនត្រូវនឹងប្រព័ន្ធលេងរបស់គាត់ផងដែរ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia