trollkhmer news

ថ្ងៃនេះ HyunA និង Kim Hyojong បង្ហាញរូបភាពរីករាយរួមគ្នា ក្នុងថ្ងៃខួបស្នេហា ៣ឆ្នាំ

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៥០

ថ្ងៃនេះ HyunA និង Kim Hyojong បង្ហាញរូបភាពរីករាយរួមគ្នា ក្នុងថ្ងៃខួបស្នេហា ៣ឆ្នាំ

នៅថ្ងៃទី១០ ខែឧសភានេះ តារាចម្រៀងស្រី HyunA និងមិត្តប្រុសរបស់នាង លោក Kim Hyojong ឬហៅថា EDawn អ្នកទាំងពីរបានចូលរួមអបអររួមគ្នា ដែលថ្ងៃនេះគឺជាថ្ងៃខួបគម្រប់៣ឆ្នាំ នៃទំនាក់ទំនងរបស់ពួកគេ។



នេះយោងតាមរយៈរូបភាពបង្ហាញពីអារម្មណ៍រីករាយរបស់គូស្នេហ៍តារាល្បីមួយគូនេះ ដោយបានបង្ហោះនៅលើគណនី Instagram ផ្ទាល់របស់អ្នកទាំងពីរ។



ភ្លាមៗនោះ បានឃើញថា ក្រុមអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរដួងនេះ បានចូលរួមសម្ដែងនូវក្ដីត្រេកអរ និងជូនពរចំពោះស្នេហាអ្នកទាំងពីរ ដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយនឹងគ្នា តាមដែលអ្នករាល់គ្នា ធ្លាប់បានដឹងមុន បន្ទាប់ពីពួកគេ សម្រេចចិត្តបើកចំហរពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ ជាសាធារណៈ។






ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive