trollkhmer news

រកឃើញក្រុមដែលឡើងទៅវគ្គផ្ដាចព្រ័ត្រ Europa League នៅ​ទីក្រុង​ Baku ហើយ (មានវីដេអូ)

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៤១

រកឃើញក្រុមដែលឡើងទៅវគ្គផ្ដាចព្រ័ត្រ Europa League នៅ​ទីក្រុង​ Baku ហើយ (មានវីដេអូ)

បរទេស៖ Arsenal ឈ្នះ Valencia ៣-១ នៅជើងទីមួយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League នោះ បានបន្តបំបាក់ម្ចាស់ផ្ទះ ៤-២ បន្ថែមទៀតសរុបទាំងពីរជើងគឺ ៧-៣ ខណៈ Chelsea បានបំបាក់ក្លិប Frankfurt ៤-៣ ដោយការស៊ុតបាល់ប៉េណាល់ទី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Europa League ជាមួយគូប្រជែងរួមលីហ្គ។



ខ្សែប្រយុទ្ធ Aubameyang គឺជាតួអង្គសំខាន់ក្នុងការបង្កព្យុះភ្លៀងនៅទឹកដីអេស្ប៉ាញកាលពីយប់មិញ ដោយស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង ខណៈ Lacazette រកបាន១គ្រាប់ដែរ។ Valencia ទោះមិនអាចយកឈ្នះការប្រកួតបាន តែពួកគេរកបាន២គ្រាប់ដែរដើម្បីលួងចិត្តអ្នកគាំទ្រស៊ុតបញ្ចូលទីដោយ Gameiro២គ្រាប់។



ងាកមកមើល Chelsea វិញ កីឡាករ Eden Hazard បានស៊ុតបាល់ប៉េណាល់ទីក្នុងការស៊ុតបាល់ប៉េណាល់ទីនៅ Stamford Bridge ជួយឲ្យក្រុមតោខៀវឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយជ័យជម្នះនេះក៍បានគុណសម្បត្តិដ៍ធំរបស់អ្នកចាំទី Kepa Arrizabalaga ដែលបានជួយសង្រ្គោះបាល់ ១១ម៉ែតពីកីឡាករ Martin Hinteregger និង Goncalo Paciencia ។



Chelsea នឹងជួបជាមួយ Arsenal នៅវគ្គផ្តាច់ព្រ័ត្រនៅ Baku នៅថ្ងៃទី២៩ ខែឧសភា ហើយលទ្ធផលនេះមានន័យថា នេះជាលើកទី១ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League និង Europa League មានសុទ្ធតែក្លិបមកពីលីហ្គអង់គ្លេស៕