trollkhmer news

មុននេះបន្តិច កូរ៉េខាងជើងបានបាញ់មីស៊ីលថ្មីមួយដែលមិនស្គាល់អត្តសញ្ញាណ៖ យោធាកូរ៉េខាងត្បូង

ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៦:៤០

មុននេះបន្តិច កូរ៉េខាងជើងបានបាញ់មីស៊ីលថ្មីមួយដែលមិនស្គាល់អត្តសញ្ញាណ៖ យោធាកូរ៉េខាងត្បូង

កូរ៉េខាងជើង បានបាញ់មីស៊ីលដែលមិនស្គាល់អត្តសញ្ញាណនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំ លោក គីមជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងបាញ់រ៉ូកែត និងមីស៊ីលជាច្រើនគ្រាប់ កាលពីសប្ដាហ៍មុន។ 



មីស៊ីលមិនស្គាល់អត្តសញ្ញាណ បានបាញ់នៅម៉ោងប្រហែល៤ និង ៣០ នាទីល្ងាច ពីទីតាំងដែលស្ថិតនៅភាគពាយ័ព្យនៃតំបន់ស៊ីណូរី ទៅទិសខាងកើត។នេះបើយោងតាមការិយាល័យអគ្គសេនាធិការចំរុះកូរ៉េខាងត្បូងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ 

មជ្ឈមណ្ឌលសម្រាប់ស្រាវជ្រាវអន្ដរជាតិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា ទីតាំងដែលបាញ់ ត្រូវគេជឿថាជា ទីតាំងមូលដ្ឋានមីស៊ីលរយៈចម្ងាយមធ្យម Rodong នៅលើឆ្នេរភាគខាងលិចរបស់កូរ៉េខាងជើង។



គួររម្លឹកថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីតំបន់ឆ្នេរសមុទ្រភាគខាងកើត កាលពីថ្ងៃសៅរ៍ ដែលជាការបាញ់សាកល្បងលើកដំបូង ចាប់តាំងពីការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបចុងក្រោយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters