trollkhmer news

តារាល្បីៗទាំង ៧រូប ប្រាប់ពីហេតុផលស្វីតៗ ដែលធ្វើឱ្យពួកគេសម្រេចចិត្តរៀបការជាមួយភរិយារបស់ពួកគេ

ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៦:១២

តារាល្បីៗទាំង ៧រូប ប្រាប់ពីហេតុផលស្វីតៗ ដែលធ្វើឱ្យពួកគេសម្រេចចិត្តរៀបការជាមួយភរិយារបស់ពួកគេ

កូរ៉េខាងត្បូង៖ ជាការពិតណាស់ មិនងាយស្រួលទេក្នុងការសម្រេចចិត្តរៀបការជាមួយដៃគូ ទោះបីមានទំនាក់ទំនងជាមួយគ្នាមួយរយៈក៏ដោយ។ នៅពេលដែលអ្នកចង់បោះមួយជំហានទៀតនៅក្នុងទំនាក់ទំនង ពោលគឺរៀបការ។ អ្នកទាមទារឱ្យមានការពិចារណា និងគិតពីហេតុផលជាច្រើន។ ខាងក្រោមនេះ ជាតារាល្បីៗទាំង ៧រូបដែលបានប្រាប់ពីហេតុផលស្វីតៗដែលធ្វើឱ្យពួកគេសម្រេចចិត្តរៀបការជាមួយភរិយារបស់ពួកគេសព្វថ្ងៃ។ 

១. Jo Jungsuk 
"Gummy គឺជាមនុស្សម្នាក់ដែលបានផ្តល់ភាពរឹងមាំដល់ខ្ញុំរយៈពេល ៥ឆ្នាំ នៅពេលយើងកំពុងទាក់ទងគ្នា។ ខ្ញុំសម្រេចចិត្តរៀបការជាមួយនាង ព្រោះនាងបានលើកទឹកចិត្តឱ្យខ្ញុំក្លាយជាមនុស្សប្រសើរជាងមុន" ។



២. Rain 


"នាងមិនប្រែប្រួល សូម្បីតែបន្តិច មិនថា ពេលលំបាក ឬស្រួល ខ្ញុំរំភើបចិត្តចំពោះទង្វើរបស់នាង។ ទំនុកចិត្ត និងក្ដីស្រឡាញ់របស់ខ្ញុំចំពោះនាងកាន់តែធំឡើង ហើយខ្ញុំក៏សម្រេចចិត្តរៀបការតែម្ដង"។

៣. Song Joongki
"ដោយសារតែនាងជា Song Hyekyo ខ្ញុំគិតថា នាងអាចធ្វើឱ្យខ្ញុំសប្បាយចិត្តពេញមួយជីវិត "។



៤. Lee Seokhoon 



"នាងដូចជាគ្រួសារតែមួយ នៅពេលដែលខ្ញុំចូលបំពេញកាត្វកិច្ចយោធា នាងបានមើលថែ ម្ដាយរបស់ខ្ញុំ នៅពេលដែលខ្ញុំមិននៅ ហើយនាងនៅជាមួយខ្ញុំ នៅពេលម្ដាយខ្ញុំស្លាប់។  នាង ជាមនុស្សម្នាក់ដែលតែងតែនៅក្បែរខ្ញុំ នៅពេលដែលខ្ញុំលំបាក ខ្ញុំចង់ឱ្យនាងធ្វើជាដៃគូរបស់ខ្ញុំអស់មួយជីវិត"។

៥. Ahn Jaehyun 
"ខ្ញុំគិតថា ខ្ញុំមិនអាចរស់នៅដោយគ្មាននាងបានទេ"។



៦. Kim Mooyeol
"បន្ទាប់ពីខ្ញុំចេញពីបំពេញកាត្វកិច្ចយោធា ខ្ញុំចង់រៀបការជាមួយនាងភ្លាម។ ដោយសសារ តែ នៅក្នុងអំឡុងពេលលំបាក នាងអាចធ្វើឱ្យខ្ញុំសប្បាយចិត្ត យើងបានឆ្លងកាត់ការលំបាកជាមួយគ្នារហូតមកដល់ពេលនេះ។ ខ្ញុំមិនចង់បានអ្វីពីនាងច្រើនទេ ខ្ញុំគ្រាន់តែចង់រស់នៅជាមួយនាងធម្មតាដូចគូគេដទៃ" ។



៧. Yoo Jaesuk



"ខ្ញុំមានអារម្មណ៍ស្រួលចិត្ត នៅពេលនៅជាមួយនាង។ នាង គួរឱ្យស្រឡាញ់  នាងតែងតែ យល់ពីខ្ញុំ។ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តរៀបការជាមួយនាង"។


ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive