trollkhmer news

រថយន្ត៣គ្រឿង ព្រលះគ្នាពេញទំហឹងនៅផ្លូវជាតិលេខ៤ ម្តុំពេជ្រនិលពេលមេឃកំពុងភ្លៀង

ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:៥២

រថយន្ត៣គ្រឿង ព្រលះគ្នាពេញទំហឹងនៅផ្លូវជាតិលេខ៤ ម្តុំពេជ្រនិលពេលមេឃកំពុងភ្លៀង

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោង ១រសៀល ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង បុកគ្នាពេញទំហឹង ចំពេលមេឃកំពុងមានភ្លៀង ដែលបានបណ្តាលឱ្យរថយន្តទាំង៣គ្រឿង រងការខូចខាតយ៉ាងដំណំ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៨-១១៩ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។



លោកឧត្តមសេនីយ៍បញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ហើយសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ និងដោះស្រាយ។



ក្រោយមានហេតុការណ៍នេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ ជាពិសេសសំរួលចរាចរណ៍ជូនអ្នកដំណើរឆ្លងកាត់តាមទីនោះ៕





ប្រភព​ : freshnews