trollkhmer news

នៅជាមួយគ្នាមែន តែ Justin ដូចជាមានគម្លាតឆ្ងាយពី Hailey បន្ទាប់ពីលេចឭពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហាអ្នកទាំងពីរ

ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:២៨

នៅជាមួយគ្នាមែន តែ Justin ដូចជាមានគម្លាតឆ្ងាយពី Hailey បន្ទាប់ពីលេចឭពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហាអ្នកទាំងពីរ

អាមេរិក៖ កាលពីម្សិលមិញ គូស្នេហ៍តារាហូលីវូដល្បី Justin Bieber និង Hailey Baldwin ត្រូវបានគេប្រទះឃើញ ធ្វើដំណើរតាមផ្លូវមួយកន្លែង ខណៈអ្នកទាំងពីរចេញពីទទួលទានអាហារថ្ងៃត្រង់ មើលទៅ Justin ហាក់ដូចជាមានកាយវិការខុសប្លែកពីមុនចំពោះអនាគតភរិយារបស់លោក បន្ទាប់ពីលេចឭពាក្យចចាមអារ៉ាមថា ភាពរង្គោះរង្គើរ ដែលជារឿងផ្ទៃក្នុងរបស់អ្នកទាំងពីរ។



បើទោះជា Hailey Baldwin ដែលជាគូស្នេហ៍ព្យាយាមរក្សាស្នាមញញឹមរបស់នាងជាប់នៅពីមុខកាមេរ៉ា យ៉ាងណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រភាគច្រើន ចាប់អារម្មណ៍ឃើញថា កាយវិការបែបនេះរបស់ តារាប្រុសរូបនេះ គឺបង្ហាញឡើងតាំងពីព្រឹត្តិការណ៍ Met Gala ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះមកម្ល៉េះ ហើយនេះជាចំនុចមួយគួរឲ្យសង្ស័យលើចំណងស្នេហារបស់ពួកគេ។



ជាក់ស្ដែងដូចនឹងថ្ងៃទី៨ ខែឧសភា នេះ អ្នកទាំងពីរបានបណ្ដើរគ្នានៅតាមទីសាធារណៈ ប៉ុន្តែ Justin បែរជារក្សានូវគម្លាតឆ្ងាយពីគូស្នេហ៍របស់លោក ផ្ទុយស្រឡះកាលពីមុន ដែលអ្នកទាំងពីរ បានធ្វើឲ្យគ្រប់គ្នាលួចច្រណែនពីភាពផ្អែមល្ហែមបេះមិនចេញពីគ្នារបស់អ្នកទាំងពីរ មិនស្ទើរនោះទេ។





ប្រែសំរួលដោយ : TK

ប្រភព​ : Kenh