trollkhmer news

Van der Sar បង្ហើបពីអនាគតរបស់ De Ligt អាចចូលរួមនៅក្លិបធំមួយក្នុងលីហ្គកំពូល២

ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:១៩

Van der Sar បង្ហើបពីអនាគតរបស់ De Ligt អាចចូលរួមនៅក្លិបធំមួយក្នុងលីហ្គកំពូល២

ហូល្លង់៖ យោងតាម លោក Edwin van der Sar ដែលជានាយកក្លិប Ajax បានឲ្យដឹងថា ប្រធានក្រុមវ័យក្មេង Matthijs de Ligt នឹងផ្លាស់ទៅនៅលីហ្គកំពូល Premier League ឬ LaLiga ។



De Ligt បានក្លាយជាគោលដៅសំខាន់មួយក្នុងចំណោមកីឡាករវ័យក្មេងជាច្រើនទៀតក្នុងទ្វីបអ៊ឺរ៉ុប  ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អក្នុងក្របខ័ណ្ឌ Champions League ដែលបានជួយឲ្យក្រុមជើងឯកហូល្លង់បញ្ចប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។



ខ្សែការពារកណ្តាលវ័យ ១៩ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងធំៗជាច្រើន ដូចជា Barcelona ដែលនឹងចុះហត្ថលេខាលើមិត្តរួមក្រុមរបស់គេ កីឡាករ Frenkie de Jong នៅចុងបញ្ចប់នៃរដូវកាលនេះ ,  Manchester United, Manchester City, Liverpool និង Juventus ។ ប៉ុន្តេ លោក Van der Sar បានច្រានចោលការផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯក Serie A របស់អ៊ីតាលី ខណៈដែលរូបគេបានបង្ហើបថា  លីហ្គអង់គ្លេស ឫអេស្ប៉ាញ។  



 Van der Sar បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ "ខ្ញុំគិតថា នេះគឺជាការប្រកួតចុងក្រោយរបស់ De Ligt ជាមួយ Ajax កីឡាករម្នាក់នេះ បានមកទីនេះតាំងពីគាត់នៅក្មេងម្ល៉េះ ហើយពេលនេះរូបគេនឹងផ្លាសទៅលេងនៅក្លិបធំមួយ"៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball