trollkhmer news

តារាហូលីវូដ Kylie Jenner នៅតែមានភាពទាក់ទាញខ្លាំង ទោះមានកូនហើយក៏ដោយ

ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៨

តារាហូលីវូដ Kylie Jenner នៅតែមានភាពទាក់ទាញខ្លាំង ទោះមានកូនហើយក៏ដោយ

អាមេរិក៖ បន្ទាប់ពីការបង្ហាញវត្តមានដ៏គួរឲ្យចាប់អារម្មណ៍របស់តារាទូរទស្សន៍ល្បី Kylie Jenner ជាមួយនឹងឈុតរ៉ូបសម្លៀកបំពាក់ រចនាម៉ូតថ្មីយ៉ាងទាន់សម័យរបស់នាង ដោយបានស្លៀកចូលរួមបង្ហាញនៅក្នុងព្រឹត្តិការណ៍ Met Gala ឆ្នាំ ២០១៩ ប្លែកភ្នែកយ៉ាងខ្លាំង។



ហើយថ្មីៗនេះដែរ តារាស្រីរូបនេះ បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកគាំទ្ររបស់ខ្លួនម្ដងទៀតហើយ ជាមួយនឹងកូនស្រីរបស់នាង នាងតូច Stormi Webster។ បានឃើញថា មហាសេដ្ឋីវ័យក្មេងរូបនេះបានជ្រើសរើសយកឈុតសម្លៀកបំពាក់ពណ៌ស ជាមួយអាវយឺតចងជាក្រវ៉ាត់ដែលបង្ហាញពីចង្កេះដ៏ទាក់ទាញរបស់នាង។ 



ចំណែកឯនាងតូច Stormi វិញ គឺមិនមានអ្វីនោះទេ ជាមួយនឹងឈុតសម្លៀកបំពាក់ដែលអ្នកម្ដាយរបស់គេ ជាអ្នករៀបចំ។ ក្រោយពីដើរចេញពីសណ្ឋាគារទាំងពីរនាក់ម្ដាយកូន ពិតជាទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមនុស្សនៅជុំវិញខ្លួនរបស់ពួកគេ។





ប្រែសំរួលដោយ : TK

ប្រភព​ : Kenh