trollkhmer news

រកឃើញក្រុមដែលឡើងទៅប៉ះ Liverpool ហើយ រវាងក្រុម Ajax និង Spurs

ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៥

រកឃើញក្រុមដែលឡើងទៅប៉ះ Liverpool ហើយ រវាងក្រុម Ajax និង Spurs

ហូឡង់៖ Lucas Moura បានរកគ្រាប់បាល់ជ័យជម្នះយ៉ាងល្អក្នុងនាទីទី៩៦ ដើម្បីជួយឲ្យក្រុម Tottenham បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើក្រុម Ajax និងឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Liverpool ក្នុងក្របខ័ណ្ឌ Champions League ។



កាលពីជើងទី១ ក្រុមមាន់ខ្នាយមាសបានចាញ់ Ajax នៅដីខ្លួនឯង ១-០ ហើយយប់មិញនៅទឹកដីហូឡង់ពួកគេបានរងសម្ពាធ ២គ្រាប់បន្ថែមបន្ទាប់ពីកីឡាករវ័យក្មេង de Ligt និង Ziyech បើកការនាំមុខឲ្យម្ចាស់ផ្ទះមុននៅនាទី ទី៥ និង៣៥។

ទោះបីរបូត២គ្រាប់ក្នុងតង់ទី១ ក្រុមភ្ញៀវនៅតែខំប្រឹងលេងរហូតទាល់តែសងបាន ៣គ្រាប់វិញដោយ ខ្សែបម្រើប្រយុទ្ធ Lucas Moura ទាំង៣គ្រាប់នៅនាទី ៥៥, ៥៩ និង៩០+៦។ លទ្ធផលទាំងពីរជើង ៣-៣ តែ Spurs ឡើង ដោយសារចំណេញគ្រាប់ក្រៅដី។



ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Tottenham និង Liverpool ដែលនឹងធ្វើនៅថ្ងៃទី១ ខែមិថុនា នៅកីឡដ្ឋានក្រុម Atletico Madrid  នឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី២ ដែលក្រុមអង់គ្លេសប៉ះអង់គ្លេសក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីក្រុម Manchester United ផ្តួល Chelsea ក្នុងទីក្រុងម៉ូស្គូកាលពី ២០០៨៕

សូមទស្សនាវីដេអូខាងក្រោម៖