trollkhmer news

ប៊ឺហ្គឺមួយឈុតរបស់ Katy Perry ឃើញហើយ ធ្វើឲ្យ Miley Cyrus និង Dua Lipa អត់ទ្រាំមិនបាន

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៦:២៣

ប៊ឺហ្គឺមួយឈុតរបស់ Katy Perry ឃើញហើយ ធ្វើឲ្យ Miley Cyrus និង Dua Lipa អត់ទ្រាំមិនបាន

ឆ្លៀតក្នុងឱកាសបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Met Gala ឆ្នាំ ២០១៩ សម្រាប់តារាចម្រៀងអន្តរជាតិ Katy Perry បានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍មួយ ជាមួយនឹងឈុតសម្លៀកបំពាក់ ហេមប៊ឺហ្គឺ របស់នាង ដែលបានស្លៀកបង្ហាញលើកម្រាលព្រំក្រហម បង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់តារាប្រុសស្រីល្បីៗដែលជាមិត្តរួមសិល្បៈនឹងគ្នា។



បានឃើញថា ឈុតសម្លៀកបំពាក់ ប៊ឺហ្គឺ ដ៏គួរឲ្យចាប់អារម្មណ៍របស់ Katy Perry ពិតជាធ្វើឲ្យតារាចម្រៀងស្រី Miley Cyrus និង Dua Lipa អត់ទ្រាំ និងការក្នាញ់ មិនបាននោះទេ ស្ទើរតែចាប់ហែកដាក់ចូលក្នុងមាត់របស់ពួកគេទៅហើយ។




ជាការពិតណាស់ សម្រាប់ឈុតរបស់ Katy Perry នារាត្រីនោះ ធ្វើឲ្យគ្រប់គ្នាទប់អារម្មណ៍នឹងការឃ្លានមិនបានឡើយ ព្រោះថាហេមប៊ឺហ្គឺ កំពុងតែដើរនៅមុខអ្នកទាំងអស់គ្នាហើយ។




ប្រែសំរួលដោយ : TK

ប្រភព​ : Kenh