trollkhmer news

ឃើញមិត្តរួមក្រុម អង្គុយយំបែបនេះ! Jungkook ចូលទៅលួងលោម Jimin ភ្លាម ប្រើកាយវិការគួរឲ្យស្រឡាញ់តែម្ដង (មានវីដេអូ)

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:៥៤

ឃើញមិត្តរួមក្រុម អង្គុយយំបែបនេះ! Jungkook ចូលទៅលួងលោម Jimin ភ្លាម ប្រើកាយវិការគួរឲ្យស្រឡាញ់តែម្ដង (មានវីដេអូ)

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២ នៃការប្រគុំតន្រ្តី BTS 'Love Yourself: Speak Yourself' នៅឯកីឡដ្ឋាន Rose Bowl នៅថ្ងៃទី ៦ ខែឧសភាម្សិលមិញនេះ តារាប្រុស Jimin ត្រូវបានគេប្រទះឃើញថា លោកបានលួចយំនៅខាងលើឆាកប្រគុំតន្រ្តីដោយក្ដីរំភើប នៅវគ្គចុងក្រោយនៃការប្រគុំតន្រ្តី។



តារាប្រុស Jimin លោកបានបង្ហាញពីក្ដីរំភើបទាំងទឹកភ្នែក លាយឡំនឹងស្នាមញញឹម នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់លោក ក៏ដូចជាអ្នកគាំទ្ររបស់ក្រុម BTS ផ្ទាល់តែម្ដង។



ភ្លាមៗនោះ បានឃើញដូច្នេះ តារាប្រុស Jungkook ដែលជាសមាជិករួមក្រុមនឹងគ្នា ក៏បានចូលមកលួងលោម Jimin ដើម្បីអោយបាត់រំជួលចិត្តជាមួយនឹងទឺកភ្នែករបស់គេ ដោយបានអង្គុយអោបពីក្រោយយ៉ាងតឹងណែន ផ្ដល់ជាពិភាក្សាយ៉ាងកក់ក្ដៅទៅកាន់តារាប្រុស Jimin ថែមទៀតផង។ 



សូមទស្សនាវីដេអូខាងក្រោម៖




ប្រែសំរួលដោយ : TK

ប្រភព​ : Kstarlive