trollkhmer news

អីយ៉ា! Ariana Grande លេងដាក់រូបថតជាមួយ Jungkook សមាជិក BTS លើអេក្រង់ទូរស័ព្ទទៀត

ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:០៩

អីយ៉ា! Ariana Grande លេងដាក់រូបថតជាមួយ Jungkook សមាជិក BTS លើអេក្រង់ទូរស័ព្ទទៀត

អាមេរិក៖ នៅថ្ងៃទី ៨ ខែឧសភានេះដែរ តារាចម្រៀងអន្តរជាតិ Ariana Grande បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ក៏ដូចជា ARMY របស់ក្រុមចម្រៀងបុរស BTS មានអារម្មណណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញនាង បានដាក់រូបភាពរបស់ខ្លួន និងតារាប្រុស Jungkook សមាជិកសង្ហារបស់ BTS លើអេក្រង់ផ្ទាំងចាក់សោរទូរស័ព្ទផ្ទាល់របស់នាង។



រូបភាពមួយនេះដែរ ត្រូវបានបង្ហាញចេញតាមរយៈ Story Instagram របស់តារាស្រី Ariana ហើយត្រូវបានគ្រប់គ្នាស្គាល់ច្បាស់ថា ជាតារាប្រុស Jungkook គ្រាន់តែបានឃើញបែបនេះ គ្រប់គ្នាមិនបង្អក់យូរនោះទេ បានធ្វើការចែករំលែកគ្នាជាបន្តបន្ទាប់ដោយក្ដីរំភើប ទៅលើបណ្ដាញអ៊ីនធឺណេតយ៉ាងឆាប់រហ័ស។





ប្រែសំរួលដោយ : TK

ប្រភព​ : Kstarlive