trollkhmer news

Arsenal កក់ក្ដៅក្នុងចិត្ត ក្រោយឈ្នះក្រុមភ្ញៀវ តែ Chelsea បានត្រឹមស្មើនៅក្រៅដី (មានវីដេអូ)

ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៦

Arsenal កក់ក្ដៅក្នុងចិត្ត ក្រោយឈ្នះក្រុមភ្ញៀវ តែ Chelsea បានត្រឹមស្មើនៅក្រៅដី (មានវីដេអូ)

បរទេស៖ Arsenal ទទួលល្អ ដោយបានយកឈ្នះក្នុងដីខ្លួនឯងលើក្រុមខ្លាំងរបស់អេស្ប៉ាញ Valencia ៣-១ ក្នុងការប្រកួតជើងទីមួយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ខណៈមួយគូទៀត Chelsea ស្មើគ្នា ១-១ ជាមួយក្រុមម្ចាសផ្ទះ Frankfurt។



ក្នុងការប្រកួតក្រុមភ្ញៀវ Valencia ជាអ្នករកគ្រាប់បានមុននៅនាទី១១ ដោយកីឡាករ Mouctar Diakhaby ប៉ុន្តែ Arsenal តាមបានពីរគ្រាប់វិញភ្លាមៗធ្វើបានដោយកីឡាករតែម្នាក់គត់គឺខ្សែប្រយុទ្ធ Alexandre Lacazette។ ក្រុមទាំង២សម្រុកគ្នាទៅវិញទៅមក ពេលជិតចប់តង់ទើបក្រុមរបស់លោក Unai Emery រកបានមួយគ្រាប់ទៀត សម្រេចដោយកីឡាករPierre-Emerick Aubameyang។



ងាកទៅមើលការប្រកួតរបស់ក្រុមនៅ Premier League មួយទៀត Chelsea លេងស្មើក្រៅដី ១-១ ជាមួយ Frankfurtដែលកំពុងប្រជែងកៅអី Top4 លីហ្គអាល្លឺម៉ង់ ។ Luka Jovic ជាកីឡាករឆ្នើមក្នុងក្រុមម្ចាស់ផ្ទះទាត់បញ្ចូលទីឲ្យ Frankfurt ខណៈ Pedro Rodriguez ជាអ្នកស្រោចស្រង់ឲ្យតោខៀវ៕