trollkhmer news

Messi និង Suarez ជួយឲ្យ Barcelona មានភាពកក់ក្ដៅ ក្រោយយកឈ្នះ Liverpool ៣ទល់០

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:០១

Messi និង Suarez ជួយឲ្យ Barcelona មានភាពកក់ក្ដៅ ក្រោយយកឈ្នះ Liverpool ៣ទល់០

បរទេស៖ គ្រាប់បាល់ស៊ុតបញ្ចូលទី ២គ្រាប់ក្នុងតង់ទី២ របស់ Lionel Messi រួមទាំងការទាត់បាល់ហ្វ្រីឃីកដ៏គួរឲ្យភ្ញាក់ផ្អើលផងនោះ បានធ្វើឲ្យ Barcelona មានប្រៀបដ៏ល្អ និងយកឈ្នះ Liverpool ៣-០ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។



ក្រុមភ្ញៀវហង្សក្រហមធ្វើបានយ៉ាងល្អ បើទោះបីជាត្រូវក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទី២៦ ដោយកីឡាករ Luis Suarez ក៏ប៉ុន្តែចូលមកដល់តង់ទី២ ពួកគេត្រូវបានខ្សែប្រយុទ្ធលេខ១០ របស់ក្រុមអ្នកមានបុណ្យដាក់ថែម ២គ្រាប់ទៀត។ ក្រុមហង្សក្រហមបានខិតខំយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់បញ្ចូលទី។



ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ត្រូវបានប្ដូរចេញពេលជិតចប់ការប្រកួត ខណៈដែលរូបគេបានរកគ្រាប់ទី ៦០០ របស់ខ្លួនសម្រាប់ក្រុមម្ចាស់ជើងឯកអេស៉្បាញ៕