trollkhmer news

Ajax​ បន្តភាពខ្លាំងរបស់ខ្លួននៅទឹកដី Spurs ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ ១ទល់០​ (មានវីដេអូ)

ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៥

Ajax​ បន្តភាពខ្លាំងរបស់ខ្លួននៅទឹកដី Spurs ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ ១ទល់០​ (មានវីដេអូ)

អង់គ្លេស៖ ក្ដីស្រមៃទៅលេងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League របស់ Tottenham Hotspur កំពុងស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិល  បន្ទាប់ពីពួកគេបានចាញ់ Ajax ១ទល់នឹង០ នៅទឹកដីខ្លួនឯង។



គ្រាប់បាល់តែមួយក្នុងការប្រកួតរបស់កីឡាករ van de Beek ដែលបានទម្លុះសំណាញ់ទីរបស់អ្នកចាំទី Hugo Lloris នៅនាទី១៥ បានធ្វើឲ្យក្រុមកីឡាករវ័យក្មេង និងគ្រូបង្វឹកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានទឹកមាត់លេបក្នុងការប្រកួតជើងទីពីរនៅទីក្រុងអាំស្ទឺដាំកាលពីថ្ងៃពុធ។



ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុកណាស់ដែរ តែមិនអាចធ្វើអ្វីបាននោះទេ ទាំងដែរគ្មានខ្សែប្រយុទ្ធ Harry Kane និង Son Heung-min ដោយសារតែរងរបួស ហើយក្នុងការប្រកួតនេះក៍បានបាត់បង់ខ្សែការពារ Jan Vertonghen បន្ទាប់ពីបានរងរបួសនៅតង់ទី ១៕