trollkhmer news

Taeyeon បង្ហាញខ្លួនលើកនេះ សម្រស់កាន់តែទាក់ទាញ ធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេងមិនតិចទេ

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៧:១១

Taeyeon បង្ហាញខ្លួនលើកនេះ សម្រស់កាន់តែទាក់ទាញ ធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេងមិនតិចទេ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២១ ខែមេសា កន្លងទៅ តារាចម្រៀងស្រី Taeyeon សមាជិកក្រុម SNSD ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញវត្តមានរបស់ខ្លួនអាកាសយានដ្ឋានអន្តរជាតិ Gimpo ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់នាង មានក្ដីរំភើបនិងរីករាយយ៉ាងខ្លាំង ខណៈបានឃើញរូបស្រស់ខាងក្រៅយ៉ាងស្រស់ស្អាតរបស់អាយដលជាទីស្រឡាញ់របស់ពួកគេ។



បន្ទាប់ពីនោះមក រូបថតសន្លឹកដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ បានធ្វើចែករំលែកពេញលើបណ្ដាញអ៊ីនធឺណេតក្នុងប្រទេសកូរ៉េ ឃើញដូច្នេះ អ្នកនិយមលេងអ៊ីនធឺណេត នាំគ្នាលើកសរសើរពីសម្រស់ និងរូបរាងរបស់ Taeyeon យ៉ាងខ្លាំង។


អ្វីដែលគ្រប់គ្នាកត់សម្គាល់ថែមទាំងនោះ គឺ Taeyeon មើលទៅសម្រស់មុខមាត់របស់នាង បើប្រៀបធៀបកាលពីឆ្នាំ ២០១៥ មកដល់ពេលនេះ នាងនៅតែមានភាពស្រស់ស្អាតក្មេងជាងវ័យ ដដែរ លេចធ្លោរក្នុងចំណោមតារាស្រីល្បីៗ របស់K-Pop។





ប្រែសំរួលដោយ : TK

ប្រភព​ : kenh14