trollkhmer news

លោកស៊ីជីនពីង ៖ ប្រជាជនចិនស្រឡាញ់សន្តិភាព ហើយប្រទេសនានាមិនគួរគំរាមកំហែងប្រើប្រាស់កម្លាំងយោធាឡើយ

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:៥៨

លោកស៊ីជីនពីង ៖ ប្រជាជនចិនស្រឡាញ់សន្តិភាព ហើយប្រទេសនានាមិនគួរគំរាមកំហែងប្រើប្រាស់កម្លាំងយោធាឡើយ

ចិន៖ លោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនចិនស្រឡាញ់សន្តិភាព ហើយប្រទេសនានាមិនគួរគំរាមកំហែងប្រើប្រាស់កម្លាំងយោធានោះទេ ខណៈលោកចូលរួមព្យុះហយាត្រាកងទ័ពជើងទឹកទ្រង់ទ្រាយធំ ដើម្បីប្រារព្ធខួប ៧០ឆ្នាំ ចាប់តាំងពីការបង្កើតកងទ័ពជើងទឹក។ 



លោកស៊ី កំពុងពិនិត្យមើលផែនការមួយដើម្បីកែលម្អកងទ័ពរំដោះប្រជាជនចិន (PLA) ដោយអភិវឌ្ឍអ្វីគ្រប់យ៉ាងចាប់ពីយន្ដហោះបំបាំងកាយ រហូតដល់នាវាដឹកយន្តហោះ ខណៈចិនបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និងជុំវិញតៃវ៉ាន់ ដែលធ្វើឱ្យមានការព្រួយបារម្ភជុំវិញតំបន់ និងក្រុងវ៉ាស៊ីនតោន។ កងទ័ពជើងទឹក បានក្លាយជាចំណុចដ៏សំខាន់នៃផែនការទំនើបកម្មយោធារបស់ចិន។



ជួបមន្ត្រីកងទ័ពជើងទឹកបរទេសនៅទីក្រុង Qingdao ភាគខាងកើតប្រទេសចិន លោកស៊ីបាននិយាយថា កងនាវាចរនៅក្នុងពិភពលោកគួរតែធ្វើការរួមគ្នាដើម្បីការពារសន្ដិភាពនិងសណ្តាប់ធ្នាប់តាមសមុទ្រ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters