trollkhmer news

Thierry Henry ជិតក្លាយជាគ្រូបង្វឹកថ្មីនៃក្លិបមួយក្នុងលីហ្គកំពូលសហរដ្ឋអាមេរិក

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៣

Thierry Henry ជិតក្លាយជាគ្រូបង្វឹកថ្មីនៃក្លិបមួយក្នុងលីហ្គកំពូលសហរដ្ឋអាមេរិក

បរទេស៖ លោក Thierry Henry ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Monaco បានត្រៀមខ្លួនជាគ្រូបង្វឹកនៅលីហ្គកំពូលអាមេរិកជាមួយក្រុម New York Red Bulls ក្នុងពេលឆាប់ៗនេះ។



ក្រោយចាកចេញពី Barcelona លោក Henry ក៍បានចូលរួមជាមួយ Red Bulls កាលពីខែកក្កដា ឆ្នាំ ២០១០ រហូតដល់ខែធ្នូឆ្នាំ ២០១៤ ។ ក្នុងនាមជាកីឡាករម្នាក់ លោក Henry ស៊ុតបញ្ចូលទីបាន ៥១គ្រាប់ក្នុង ១២២ប្រកួតជាមួយក្រុមនេះនៅក្នុងលីហ្គ MLS។ ហើយខ្សែប្រយុទ្ធដ៏ល្បីល្បាញរូបនេះនឹងក្លាយជាគ្រូបង្វឹកថ្មីនៃក្រុម Red Bulls ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមសារព័ត៌មាន ESPN។



ខណៈ Henry  ដែលមិនបានទទួលភាពជោគជ័យជាមួយក្លិប Monaco ដែលត្រូវបណ្តេញចេញ បន្ទាប់ពីបានដឹកនាំក្រុមឈ្នះ ៥ដងក្នុងរយៈពេល ៣ខែ  ប៉ុន្តែការដឹកនាំក្លិប New York Red Bulls រូបគាត់នឹងមិនមានការព្រួយបារម្ភអំពីការដឹកនាំដែលអាចត្រូវគេកាត់ចោលនោះទេ៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : Marca