trollkhmer news

ក្រសួងសុខាភិបាល ប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ និងប្រមូលមកវិញ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទ ក្រោយរកឃើញថា បង្កឲ្យមានជំងឺមហារីក

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៣

ក្រសួងសុខាភិបាល ប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ និងប្រមូលមកវិញ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទ ក្រោយរកឃើញថា បង្កឲ្យមានជំងឺមហារីក

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ និងប្រមូលមកវិញ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទរួមមាន៖ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet ក្រោយរកឃើញថា ថ្នាំលើសឈាមប្រភេទនេះ បង្កឲ្យមានជំងឺមហារីក។



នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។



ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួង នឹងបន្តធ្វើការត្រួតពិនិត្យ និងតាមដានជាបន្តទៀតចំពោះបញ្ហានេះ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានជួបឬប្រទះឃើញឱសថទាំងអស់ខាងលើនេះ មានចរាចរណ៍ ក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល៖




ប្រភព​ : freshnews