trollkhmer news

ការប្រគំតន្ត្រីយក្សរបស់ស្រាបៀរ អាន់ឆ័រ លើកទីពីរ បានធ្វើឲ្យកក្រើកខេត្តកំពង់ចាម យប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៣:១០

ការប្រគំតន្ត្រីយក្សរបស់ស្រាបៀរ អាន់ឆ័រ លើកទីពីរ បានធ្វើឲ្យកក្រើកខេត្តកំពង់ចាម យប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

កំពង់ចាម៖ ការប្រគំតន្ត្រីយក្សក្នុងឱកាសកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ អាន់ឆ័រ លើកទីពីរកាលពីយប់ថ្ងៃទី ១៤ ខែមេសានៃពិធីបុណ្យចូលឆ្នាំខ្មែរ បានធ្វើឲ្យកក្រើកខេត្តកំពង់ចាម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវត្តមានតារាចម្រៀងល្បីជាច្រើនរូប។



កម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀរ អាន់ឆ័រ នៅខេត្តកំពង់ចាមមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជា អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា លោក នីកូ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ កញ្ញា សួស វីសា  កញ្ញា ទេព បូព្រឹក្ស លោក នី រតនា ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។



ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ អាន់ឆ័រ លើកទីពីរឆ្នាំ ២០១៩នេះ អតិថិជនជាវស្រាបៀរ អាន់ឆ័រ ចាប់ពី ៦ កំប៉ុង/ដប នឹងទទួលបានឱកាសចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ពីស្រាបៀរ អាន់ឆ័រ ដូចជា អាវយឺត កន្សែង និង កំរាលសម្រាប់ដំណើរកម្សាន្ត ដែលអាចក្រាលនៅឆ្នេរសមុទ្យសម្រាប់អង្គុយលេង។



កម្មវិធីនេះនាំមកជួនលោកអ្នកដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។



ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ប្រគំតន្រ្តីយក្សនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ!


ប្រែសំរួលដោយ : TK