trollkhmer news

ឪពុករបស់ Neymar៖ Neymar មិនចង់ចាកចេញពី PSG ទេ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៦:០៣

ឪពុករបស់ Neymar៖  Neymar មិនចង់ចាកចេញពី PSG ទេ

បារាំង៖ Neymar មិនចង់ចាកចេញពីក្លឹប Paris Saint-Germainទេ។ នេះបើយោងតាមការបញ្ជាក់អះអាងរបស់ឪពុករបស់កីឡាកររូបនេះ។ 



ចាប់តាំងពីការផ្ទេរបំបែកឯតទគ្គកម្មដែលមានតម្លៃខ្លួន ២២២ លានផោន ទៅកាន់ក្រុមអ្នកមានបារាំងរួចមក អនាគតរបស់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះស្ថិតនៅក្នុងភាពស្រពិចស្រពិលជានិច្ច។


ការត្រលប់ទៅប្រទេសអេស្ប៉ាញ ពោលគឺអតីតក្រុមរបស់គេ Barcelona  ឬក្រុមគូប្រជែងស្លាប់រស់របស់ក្រុមអ្នកមានបុណ្យ Real Madrid ត្រូវបានគេនាំគ្នានិយាយជាច្រើនលើកច្រើនសារ។ យ៉ាងណាក៏ដោយឪពុករបស់កីឡាកររូបនេះបានចេញមុខបញ្ជាក់សារជាថ្មីថា៖  «Neymar មិនចង់ចាកចេញពីក្លឹប Paris Saint-Germain ទេ»។

ប្រែសំរួលដោយ : TK

ប្រភព​ : Goal