trollkhmer news

Smalling៖ Messi ដឹងច្បាស់ថា ការប៉ះទង្គិចគ្នានោះ ជារឿងចៃដន្យ និងអចេតនា

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:២៧

Smalling៖ Messi ដឹងច្បាស់ថា ការប៉ះទង្គិចគ្នានោះ ជារឿងចៃដន្យ និងអចេតនា

អង់គ្លេស៖
ខ្សែការពារក្រុម Manchester United បានប៉ះទង្គិចជាមួយកំពូលតារាបាល់ទាត់អាហ្សង់ទីនក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជើងទីមួយ កាលពីយប់ម្សិលមិញ។



Chris Smalling បាននិយាយថា Lionel Messi បានទទួលស្គាល់ថា ការប្រជែងពីរូបគេដែលធ្វើឱ្យគាត់ឈាមច្រមុះ គឺជា«ភាពចៃដន្យ»។ ការប៉ះទង្គិចគ្នានេះកើតឡើងនៅក្នុងតង់ទីមួយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទឹកដី Old Trafford ដែលបានធ្វើឱ្យម្ចាស់ពានរង្វាន់ Ballon d'Or 5 រងរបួសច្រមុះ។



Smalling បានប្រាប់ទៅសារព័ត៌មាន BBC Sport ថា៖ «យើងបាននិយាយ បន្ទាប់ពីការប្រកួតចប់។ យើងបានជជែកគ្នា និងបានចាប់ដៃគ្នា។ គាត់ដឹងថា វាជារឿងចៃដន្យ »៕

ប្រែសំរួលដោយ : TK

ប្រភព​ : Goal