trollkhmer news

Lewandowski និង Coman មានការឈ្លោះប្រកែក ដល់ថ្នាក់ដាល់គ្នា អំឡុងពេលហ្វឹកហាត់

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:១១

Lewandowski និង Coman មានការឈ្លោះប្រកែក ដល់ថ្នាក់ដាល់គ្នា អំឡុងពេលហ្វឹកហាត់

អាល្លឺម៉ង់៖ 
កីឡាករ Robert Lewandowski និង Kingsley Coman របស់ Bayern Munich មានការឈ្លោះប្រកែកដល់ថ្នាក់ដាល់គ្នាអំឡុងពេលហ្វឹកហាត់កាលពីព្រឹកថ្ងៃព្រហស្បតិ៍។



ព័ត៌មានបានឲ្យដឹងថា ការឈ្លោះប្រកែកគ្នារវាងអ្នកទាំងពីរបានកើតឡើងយ៉ាងឆាប់រហ័ស ហើយត្រូវបាន Süle, Boateng និង កីឡាករផ្សេងៗទៀតចូលមកបំបែក បន្ទាប់ពីបានឃើញជម្លោះនេះ ចំណែកឯគ្រូបង្វឹក Kovač មិនបានបញ្ជូនពួកគេឱ្យទៅបន្ទប់វិញទេ ដោយបានឱ្យពួកគេហ្វឹកហាត់បន្តទៀត ដែលនេះបង្កជាការភ្ញាក់ផ្អើលដល់កីឡាករឯទៀត ។ នេះបើយោងតាមកាសែត Bild ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca