trollkhmer news

អ្នកម្ដាយកូន២ ពិតមែន! Chompoo Araya នៅតែលេងខ្លួនទាន់សម័យ ចាយរាងមិនចាញ់នារីនៅលីវទេ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:១១

អ្នកម្ដាយកូន២ ពិតមែន! Chompoo Araya នៅតែលេងខ្លួនទាន់សម័យ ចាយរាងមិនចាញ់នារីនៅលីវទេ

កំពូលតារាសម្ដែងស្រី Chompoo Araya និងជាអ្នកម្ដាយកូនភ្លោះ ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាតារាស្រីប្រជាប្រិយភាពរបស់ថៃមួយរូប និយមលេងម៉ូដសម្លៀកបំពាក់ទាន់សម័យជាផលិតផលម៉ាកល្បីៗទូទាំងពិភពលោក ជាមួយនឹងការតុបតែងខ្លួនស្រស់ស្អាតបានគ្រប់សម័យកាល។



Chompoo Araya បើទោះជាអ្នកនាង នាបច្ចុប្បន្នមានស្វាមី និងទទួលបានកូនប្រុសភ្លោះទាំងពីរ មកហើយ ក៏ប៉ុន្តែរូបសម្រស់ និងរូបរាងរបស់អ្នកនាង នៅតែមានភាពទាក់ទាញ យ៉ាងស្រស់ស្អាតដដែល។ 



តារាស្រីកំពូលលេងម៉ូដទាន់សម័យរូបនេះ ធ្វើឲ្យគ្រប់គ្នាជាអ្នកគាំទ្ររបស់ខ្លួន មានការសរសើរជាខ្លាំង ចំពោះរូបនាង ដែលអាយដលរបស់ពួកគេ ដែលបង្ហាញពីភាពសប្បាយរីករាយ និងអ្វីមួយប្លែកៗភ្នែក មិនថាសកម្មភាពក្នុងគ្រួសារ ឬការងារក្នុងសិល្បៈ Chompoo ទទួលបានការពេញចិត្ត និងស្រឡាញ់រាប់មិនអស់ពីមហាជនជាច្រើន បើយោងលើការបង្ហោះរូបភាពរបស់នាង និងគ្រួសារ តាមរយៈគណនី Instagram ផ្ទាល់តែម្ដង។














ប្រែសំរួលដោយ : TK