trollkhmer news

បាត់មុខអស់ ៨ឆ្នាំ! នាងតូច Lizzy បង្ហាញខ្លួនមកវិញ ធំពេញវ័យយ៉ាងស្រស់ស្អាត

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១២:៤៩

បាត់មុខអស់ ៨ឆ្នាំ! នាងតូច Lizzy បង្ហាញខ្លួនមកវិញ ធំពេញវ័យយ៉ាងស្រស់ស្អាត

ថៃ៖ តើមានប្រិយមិត្តណាខ្លះ នៅចងចាំ ក្មេងស្រីវ័យក្មេងគួរឲ្យស្រឡាញ់ ដែលល្បីខ្លាំងនៅក្នុងបណ្ដាញសង្គមកាលពីប៉ុន្មានឆ្នាំមុន ដោយត្រូវបានគេយករូបភាពពេបមាត់សក់សេះ របស់នាងតូចនេះមកដើម្បីធ្វើជា Meme ដ៏គួរឲ្យក្នាញ់នោះ។ 



បន្ទាប់ពីបាត់មុខអស់រយៈពេល ៨ឆ្នាំមកនេះ ក្មេងស្រី Felicia Butcher ហៅក្រៅថា Lizzy ជាអតីតតារាសម្តែងវ័យក្មេងប្រចាំប្រទេសថៃ បានលេចមុខជាថ្មី ដែលពេលនេះ នាងតូចមានអាយុ ១៤ឆ្នាំ មើលទៅកាន់តែធំពេញរូបពេញរាងយ៉ាងស្រស់ស្អាត គួរឲ្យស្រឡាញ់។



នាងតូច Lizzy បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងបានចាកចេញពីសិល្បៈ ដើម្បីផ្តោតលើការសិក្សាយ៉ាងសកម្ម និងកំពុងតែមមាញឹកខ្លាំង នៅក្នុងការហ្វឹកហាត់ការរត់ប្រណាំង កីឡាម៉ារ៉ាតុង ដែលជាចំណង់ចំណូលចិត្តរបស់នាងផងដែរ។ 





យ៉ាងណាមិញរូបរាងធំពេញវ័យស្រស់ស្អាតរបស់នាងតូចរូបនេះ  ត្រូវបានទទួលការចាប់អារម្មណ៍ និងកោតសរសើរពីអ្នកនិយមលេងបណ្ដាញអ៊ីនធឺណេតជាខ្លាំង៕






ប្រែសំរួលដោយ : TK

ប្រភព​ : TSonlines