trollkhmer news

Herrera បដិសេធសំណើកុងត្រាថ្មីរបស់ Man United ដោយសុខចិត្តផ្ទេរទៅ PSG ដោយគ្មានតម្លៃខ្លួន

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១១:៣១

Herrera បដិសេធសំណើកុងត្រាថ្មីរបស់ Man United ដោយសុខចិត្តផ្ទេរទៅ PSG ដោយគ្មានតម្លៃខ្លួន

អង់គ្លេស៖ កីឡាករសញ្ជាតិអេស្ប៉ាញ ជិតឈានដល់កិច្ចព្រមព្រៀងរយៈពេល  ៣ឆ្នាំជាមួយនឹងម្ចាស់ជើងឯកបារាំង។



ខ្សែបម្រើ Ander Herrera របស់ក្រុម Manchester United គ្រោងនឹងចូលរួមជាមួយ PSG នៅរដូវក្តៅនេះ។ នេះបើយោងតាមសារព័ត៌មាន ESPN FC។ ក្រុម Man United បានខិតខំប្រឹងប្រែងពង្រីកកិច្ចសន្យា ជាមួយកីឡារវ័យ ២៩ឆ្នាំរូបនេះ ដែរប៉ុន្តែ Herrera បានបដិសេធសំណើ និងសុខចិត្តផ្ទេរទៅក្រុមដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដោយគ្មានតម្លៃខ្លួនជំនួសវិញ។

Herrera នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្រុមចាយលុយធំ PSG ដោយទទួលបានប្រាក់នឿយហត់ 180.000 ផោនក្នុងមួយសប្តាហ៍៕

ប្រែសំរួលដោយ : TK

ប្រភព​ : Goal