trollkhmer news

Joao Felix ជាកីឡាករ​​ក្មេង​ជាង​គេ​ដែលរកបាន Hat-Trick ក្នុងក្របខ័ណ្ឌ Europa League

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១១:២៨

Joao Felix ជាកីឡាករ​​ក្មេង​ជាង​គេ​ដែលរកបាន Hat-Trick ក្នុងក្របខ័ណ្ឌ Europa League

បរទេស៖ វាជារាត្រីដ៏អស្ចារ្យមួយសម្រាប់ខ្សែប្រយុទ្ធវ័យជំទង់ Joao Felix និងអាជ្ញាកណ្តាលអង់គ្លេស Anthony Taylor ខណៈ Benfica បានឈ្នះការប្រកួតជើងទីមួយ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Eintracht Frankfurt ។



គោលដៅរបស់ Manchester United និង Real Madrid ខ្សែប្រយុទ្ធ Joao Felix បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដែលស៊ុតបាល់បញ្ចូលទី ៣គ្រាប់ក្នុង១ប្រកួតក្នុងក្របខ័ណ្ឌ Europa League នៅវគ្គ ៨ក្រុមចុងក្រោយ។



Felix គឺជាកីឡាករវ័យក្មេងដែលស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុង១ប្រកួតនៅក្នុងក្របខ័ណ្ឌ Europa League ត្រឹមអាយុ ១៩ ឆ្នាំ និង ១៥២ថ្ងៃ ខណៈកីឡាករ Marko Pjaca របស់ក្លិប Dinamo Zagreb ដែលជាអ្នកកាន់កំណត់ត្រាចាស់ក្នុងវ័យ ១៩ឆ្នាំ និង២១៩ថ្ងៃ កាលពី ២០១៤៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball