trollkhmer news

Tottenham បញ្ជាក់កាលបរិច្ឆេទវិលត្រលប់របស់ Harry Kane ក្រោយពិនិត្យរបួសរួច

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១១:០៤

Tottenham បញ្ជាក់កាលបរិច្ឆេទវិលត្រលប់របស់ Harry Kane ក្រោយពិនិត្យរបួសរួច

អង់គ្លេស៖ ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham រំពឹងថា នឹងមិនអាចបង្ហាញខ្លួននៅលើទីលានម្តងទៀតទេក្នុងរដូវកាលនេះ ក្រោយការប្រកួតឈ្នះ Manchester City នៅ Champions League ។



ក្លិបបានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះបានរងរបួសកជើងខាងឆ្វេង អំឡុងពេលបរាជ័យ ១-០ ជាមួយ Manchester City កាលពីថ្ងៃអង្គារ។ យោងតាមរបាយការណ៍បានឲ្យដឹងថា Kane នឹងមិនអាចលេងការប្រកួតនៅសេសសល់ជាមួយ Tottenham តែប្រហែលជាអាចវិលត្រឡប់មកលេងនៅ Nations League ឲ្យក្រុមជម្រើសប្រទេសអង់គ្លេសនាខែមិថុនា។

បើតាមកាសែត Daily Mail បានឲ្យដឹងថា ការរងរបួសនេះគឺស្រដៀងនឹងខ្សែប្រយុទ្ធម្នាក់ដែលបានរងរបួសកាលពីខែមករាដែរ តែ Kane មិនត្រូវសម្រាកយូរខ្លាំងនោះទេ ដែលការសន្និដ្ឋានជាដំបូងត្រូវសម្រាករយៈពេលពីរខែ ប៉ុន្តែបានត្រឡប់មកហ្វឹកហាត់វិញក្នុងរយៈពេលប្រាំសប្តាហ៍ ហើយបើសិនជាខ្សែប្រយុទ្ធឆ្នើមរូបនេះអាចវិលត្រឡប់មកវិញតាមការរំពឹងទុកមែន នោះរូបគេនឹងអាចចូលរួមប្រកួតសម្រាប់ក្រុមជម្រើសសជាតិអង់គ្លេស។



Tottenham ក៏បានបញ្ជាក់ផងដែរថា កីឡាករ Dele Alli បានរងរបួសដៃ ពេលលេងទល់នឹងក្រុម Manchester City  តែទោះជាយ៉ាងណាក៏ដោយរូបគេអាចចូលលេងបានពេលជួបនឹងក្រុម Brighton នៅចុងសប្តាហ៍នេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball