trollkhmer news

Unai Emery៖ ទោះបីឈ្នះជើងទីមួយ ២-០ តែ Arsenal សង្ឃឹមតែ ៥០% ប៉ុណ្ណោះ ឡើងទៅវគ្គបន្ត

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១០:២៥

Unai Emery៖ ទោះបីឈ្នះជើងទីមួយ ២-០ តែ Arsenal សង្ឃឹមតែ ៥០% ប៉ុណ្ណោះ ឡើងទៅវគ្គបន្ត

អង់គ្លេស៖ ការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League របស់ Arsenal ជាមួយនឹង Napoli ស្ថិតក្នុងកម្រិត ៥០-៥០ នេះបើយោងតាមលោក Unai Emery គ្រូបង្វឹកក្រុមកាំភ្លើងធំ បើទោះបីជាក្រុមរបស់គាត់ទទួលបានជ័យជំនះ ២-០ នៅ Emirates Stadium ក៏ដោយ។



កីឡាករ Aaron Ramsey និង Lucas Torreira ជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវ ២គ្រាប់មុន តាំងពីតង់ទី១។ លទ្ធផលឈ្នះ ២ទល់០ ធ្វើឲ្យក្រុមកាំភ្លើងធំសង្ឃឹមខ្ពស់សម្រាប់លទ្ធភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែអ្នកចាត់ការទូទៅលោក Unai Emery បាននិយាយថា Arsenal ស្ថិតនៅដំណាក់កាល ៥០-៥០ ប៉ុណ្ណោះ មិនអាចប្រហែសនៅក្រៅដីបាននោះទេ។ 



លោក Emery បាននិយាយថា៖ ជើងទីមួយមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលបានលទ្ធផលល្អ ។ យើងសមនឹងទទួលបានជ័យជម្នះ ប៉ុន្តែយើងដឹងថា នឹងមានការលំបាកខ្លាំងណាស់ពេលទៅទឹកដីគេ។ ទម្រង់លេងរបស់គូប្រកួតនៅក្នុងដីគឺមានភាពរឹងមាំខ្លាំងណាស់ យើងនឹងប្រយ័ត្នជាងមុនព្រោះនៅសល់ ៩០នាទីដើម្បីឈានទៅវគ្គបន្ទាប់៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC