trollkhmer news

លោក ត្រាំ ចង់មានកិច្ចប្រជុំកំពូលលើកទី៣ ប៉ុន្តែក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សាទណ្ឌកម្មលើក្រុងព្យុងយ៉ាង

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១០:០៣

លោក ត្រាំ ចង់មានកិច្ចប្រជុំកំពូលលើកទី៣ ប៉ុន្តែក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សាទណ្ឌកម្មលើក្រុងព្យុងយ៉ាង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងឆន្ទៈចង់មានកិច្ចប្រជុំកំពូលលើកទី៣ ជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ប៉ុន្តែបាននិយាយជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ថា ក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សាទណ្ឌកម្មលើក្រុងព្យុងយ៉ាង។



ត្រាំ និង Moon នៅក្នុងការិយាល័យពងក្រពើ បានពិភាក្សាពីលទ្ធភាពនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ជាមួយលោកគីម ក្នុងពេលឆាប់ៗ ដើម្បីជំរុញកិច្ចសន្ទនារវាងអាមេរិក និងកូរ៉េខាងជើងស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងដែលបានពន្យារពេលការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីល កំពុងទាមទារបន្ធូរបន្ថយទណ្ឌកម្ម ប៉ុន្តែក្រុងព្យុងយ៉ាងមិនបានចាត់វិធានការប្រកបដោយអត្ថន័យណាមួយ ដើម្បីលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរឡើយ។



លោក ត្រាំ និងលោកគីមបានជួបគ្នាពីរលើកនៅទីក្រុងហាណូយកាលពីខែកុម្ភៈ និងនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ដោយបានកសាងនូវឆន្ទៈដ៏ល្អ ប៉ុន្តែបរាជ័យក្នុងការព្រមព្រៀងលើកិច្ចព្រមព្រៀងលុបចោលទណ្ឌកម្មជាថ្នូរនឹងកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់គេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters