trollkhmer news

យានអវកាស Beresheet របស់អ៊ីស្រាអែល ធ្លាក់នៅលើឋានព្រះច័ន្ទ ពេលព្យាយាមចុះចត

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៤

យានអវកាស Beresheet របស់អ៊ីស្រាអែល ធ្លាក់នៅលើឋានព្រះច័ន្ទ ពេលព្យាយាមចុះចត

បេសកកម្មគាំទ្រដោយមូលនិធិឯកជនដំបូង ទៅកាន់ព្រះច័ន្ទ បានធ្លាក់នៅលើផ្ទៃឋានព្រះច័ន្ទ បន្ទាប់ពីម៉ាស៊ីនមេរបស់វាមានបញ្ហា។ យានអវកាសអ៊ីស្រាអែល ដែលមានឈ្មោះថា Beresheet បានព្យាយាមចុះចត ប៉ុន្តែមានបញ្ហាបច្ចេកទេសនៃការចុះចតនៅលើផ្ទៃឋានព្រះច័ន្ទ។



គោលបំណងនៃបេសកកម្មនេះគឺដើម្បីថតរូប និងធ្វើពិសោធន៍។ ប្រទេសអ៊ីស្រាអែលសង្ឃឹមថា នឹងក្លាយជាប្រទេសទីបួនដែលចុះចតយានអវកាសទៅលើភពព្រះច័ន្ទ។



គួររម្លឹកថា កន្លងមក មានតែភ្នាក់ងារអវកាសរដ្ឋាភិបាលពីអតីតសហភាពសូវៀត អាមេរិកនិងប្រទេសចិនប៉ុណ្ណោះ ដែលបានធ្វើការចុះចតដោយជោគជ័យលើឋានព្រះច័ន្ទ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC