trollkhmer news

ក្រុមមកពីអង់គ្លេសសុទ្ធតែឈ្នះក្នុងការប្រកួត Europa League វគ្គ ៨ក្រុមចុងក្រោយ ជើងទី១

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៨

ក្រុមមកពីអង់គ្លេសសុទ្ធតែឈ្នះក្នុងការប្រកួត Europa League វគ្គ ៨ក្រុមចុងក្រោយ ជើងទី១

Arsenal បានយកឈ្នះក្រុមខ្លាំងមកពីអ៊ីតាលី Napoli ២-០ ក្នុងការប្រកួត Europa League វគ្គ ៨ក្រុមចុងក្រោយ ខណៈ Chelsea បានយកឈ្នះក្រៅដីលើក្រុមរបស់ប្រទេសឆែក Slavia Prague ។



Aaron Ramsey ទាត់បញ្ចូលទីយ៉ាងស្អាត ក្រោយទទួលបានបាល់ពីខ្សែការពារ Ainsley Maitland-Niles ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខភ្ញៀវនៅនាទី១៤។ គ្រាប់ទី២ គឺការស៊ុតបាល់របស់ Lucas Torreira ហើយក៍ត្រូវជើងកីឡាករ Kalidou Koulibaly ធ្វើឲ្យអ្នកចាំទី Alex Meret អស់ជំហរចាប់បាល់ នៅនាទី២៥។ 



ដោយឡែកមួយគ្រាប់របស់ Chelsea កើតចេញនៅនាទី៨៦ ឯណោះ ដែលជាការតែតបញ្ចូលទីពីខ្សែការពារ Marcos Alonso។ គុណសម្បត្តិកើតចេញពីខ្សែបម្រើប្រេស៊ីល Willian បានចោះកាត់យ៉ាងល្អទៅក្នុងតំបន់គ្រោះថ្នាក់ បន្ទាប់មក Alonso ក៏បានតែតមួយក្បាលចូលទីតែម្ដង។



Napoli ដែលជាក្រុមលេខ២ នៅក្នុងក្របខ័ណ្ឌ Serie A នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមកាំភ្លើងនៅថ្ងៃព្រហស្បតិ៍អាទិត្យក្រោយ នៅឯកីឡដ្ឋាន San Paolo រីឯ Chelsea វិញក៍ត្រូវលេងក្នុងថ្ងៃដូចគ្នាផងដែរ៕