trollkhmer news

អ្នកនៅក្នុងផ្សារ CentralWorld រិះគន់ថា មិនបានលឺសំឡេងប្រកាសអាសន្នអ្វីទាំងអស់ ពេលភ្លើងឆេះ

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៦:៥០

អ្នកនៅក្នុងផ្សារ CentralWorld រិះគន់ថា មិនបានលឺសំឡេងប្រកាសអាសន្នអ្វីទាំងអស់ ពេលភ្លើងឆេះ

អ្នកដែលបានរត់គេចពីផ្សែង និងអណ្តាតភ្លើង នៅឯហេតុការណ៍ឆាបឈេះផ្សារទំនើប CentralWorld ក្នុងប្រទេសថៃ កាលពីយប់មិញ បានបង្ហោះសាររិះគន់ប្រព័ន្ធប្រកាសអាសន្នរបស់ផ្សារទំនើបខាងលើ។



នៅក្នុងសារបង្ហោះជាច្រើន អ្នកដែលនៅក្នុងផ្សារ ខណៈអគ្គីភ័យបានចាប់ផ្តើមឆាបឆេះ នៅមុនម៉ោង ៦ល្ងាចបាននិយាយថា ពួកគេមិនបានលឺសំឡេងប្រកាសអាសន្នអ្វីឡើយ ហើយការប្រកាសឱ្យគេចខ្លួនក៏មានមានយឺតយ៉ាវទៀត។



ឆ្លើយតបទៅនឹងការរិះគន់ ក្រុមហ៊ុន Central បាននិយាយថា ទំហំរបស់ផ្សារ គឺជាកត្តា ដែលធ្វើឱ្យប្រព័ន្ធប្រកាសអាសន្នធ្វើការមិនសូវមានប្រសិទ្ធភាព៕


ប្រែសំរួលដោយ : TK

ប្រភព​ : coconuts