trollkhmer news

Pogba៖ Manchester United ដឹងពីរបៀបផ្តួល Barcelona នៅ Camp Nou

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:២៩

Pogba៖ Manchester United ដឹងពីរបៀបផ្តួល Barcelona នៅ Camp Nou

អង់គ្លេស៖ Paul Pogba បាននិយាយថា Manchester United ដឹងពីរបៀបផ្តួល Barcelona នៅ Camp Nou ខណៈដែលក្រុមបិសាចក្រហមមើលឃើញការសងសឹកមួយផ្សេងទៀតក្នុងក្របខ័ណ្ឌ Champions League ។



ManUtd បានចាញ់ក្រុម Barca ១-០ នៅលើទឹកដី Old Trafford កាលពីថ្ងៃពុធ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Luke Shaw នៅនាទី១២ ក្នុងការប្រកួតជើងទី១ ។ ដោយធ្លាប់វាយបកឈ្នះ PSG ក្នុងការឈានដល់វគ្គ ៨ក្រុមចុងក្រោយនេះកាលពីខែមុន ក្រុមប្រជែងកៅអីTop4 នៅអង់គ្លេសនឹងត្រូវប្រឈមមុខនឹងការលំបាកមួយក្នុងទឹកដីក្រុមខ្លាំងនៅអេស៉្បាញ នាសប្តាហ៍ក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិបារាំង Pogba ជឿជាក់ទៅលើឱកាសរបស់បិសាចក្រហមអាចនឹងវាយបកឈ្នះ Barca វិញជាមិនខាន។ ខ្សែបម្រើរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «វាជាការប្រកួតដ៏ល្អមួយ ហើយយើងពិតជាប្រកួតជាមួយក្រុមមួយដែលល្អបំផុតក្នុងពិភពលោក»។ ភាគីទាំងសងខាងបានបង្កបញ្ហាដាក់គ្នាទៅវិញទៅមក ប៉ុន្តែយើងដឹងពីកន្លែងដែលអាចធ្វើឱ្យពួកគេឈឺចាប់បាន។



លោកបានបន្ថែមទៀតថា៖ "នេះគ្រាន់តែជា ៩០នាទីប៉ុណ្ណោះ នៅសល់ ៩០នាទីទៀត យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីធ្វើឲ្យវាកើតឡើង ហើយយើងជឿជាក់៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball