trollkhmer news

ការប្រគំតន្រ្តីរាត្រីវគ្គផ្តាច់ព្រ័ត្រស្រាបៀរ អាន់ឆ័រ ចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី នៅក្រុងបាត់ដំបង

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:១៨

ការប្រគំតន្រ្តីរាត្រីវគ្គផ្តាច់ព្រ័ត្រស្រាបៀរ អាន់ឆ័រ ចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី នៅក្រុងបាត់ដំបង

បាត់ដំបង៖ ការប្រគំតន្រ្តីយក្សនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ អាន់ឆ័រ លើកទី២ បានកក្រើកទីនេះ ដោយសារតែមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីបងប្អូនប្រជាពលរដ្ឋ ខេត្តបាត់ដំបង ក្រោយពីពិធីប្រកាសក្រុមជើងឯកនៃការប្រកួតផ្នែកនារីតែម្តង។



ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗ នៅក្នុងខេត្តបាត់ដំបងបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរ អាន់ឆ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរ អាន់ឆ័រ ដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។



កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុករបស់ស្រាបៀរ អាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជា លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌីណែត កញ្ញា ទេព បូព្រឹក្ស លោក នីកូ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ កញ្ញា សួស វីសា លោក នី រតនា លោក ស្តេប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។



តារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តសៀមរាប នាត្រីកាលនោះ។



កម្មវិធីប្រគំតន្រ្តីនឹងបន្តប្រារព្ធធ្វើឡើងនៅមួយខេត្តទៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៖ ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះសូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ!






ប្រែសំរួលដោយ : TK