trollkhmer news

ការតវ៉ាសុំឱ្យលុបចោលបម្រាបលើការរំលូតកូន នៅកូរ៉េខាងត្បូង ត្រូវបានច្រានចោលដោយតុលាការ

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៤:៤០

ការតវ៉ាសុំឱ្យលុបចោលបម្រាបលើការរំលូតកូន នៅកូរ៉េខាងត្បូង ត្រូវបានច្រានចោលដោយតុលាការ

កូរ៉េខាងត្បូង៖
បម្រាមរបស់កូរ៉េខាងត្បូងលើការរំលូតកូន ត្រូវបានប្រកាសថាមិនស្របតាមរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេចជាប្រវត្តិសាស្រ្តមួយរបស់តុលាការ។ តុលាការរដ្ឋធម្មនុញ្ញរបស់ប្រទេស បានបញ្ជាឱ្យពិនិត្យមើលច្បាប់នេះឡើងវិញ ត្រឹមចុងឆ្នាំ២០២០។



ក្រោមបម្រាមឆ្នាំ ១៩៥៣ ស្ត្រីដែលរំលូតកូន អាចត្រូវពិន័យ និងជាប់ពន្ធនាគារលើកលែងតែករណីរំលោភសេពសន្ថវៈ អសមត្ថភាព ឬមានជំងឺដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួនដែលការរំលូតកូន ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ។ ច្បាប់ស្តីពីការរំលូតកូននេះ ត្រូវបានគេពិនិត្យឡើងវិញ បន្ទាប់ពីវេជ្ជបណ្ឌិតស្ត្រីម្នាក់បាននិយាយថា បម្រាមនេះបានធ្វើឱ្យស្ត្រីប្រឈមនឹងគ្រោះថ្នាក់ និងបានកម្រិតសិទ្ធិសេរីភាពរបស់ពួកគេ។



ក្រុមសកម្មជនគាំទ្រច្បាប់នេះបានអបអរសាទរ នៅពេលសេចក្តីសម្រេចត្រូវបានប្រកាស ខណៈក្រុមអ្នកប្រឆាំងនឹងច្បាប់រំលូតកូន បានចាកចេញជាមួយនឹងទឹកភ្នែក។ការជំរុញឱ្យដកបម្រាមនេះចេញធ្វើឡើងពីចលនា ដែលប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិស្ត្រីនៅក្នុងកូរ៉េខាងត្បូង៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC