trollkhmer news

អ្នក​ទោស​១៣៤នាក់ ក្នុង​នោះ​មាន​ស្រ្តី២៨​នាក់ ត្រូវ​បាន​ស្នើថ្វាយ​ព្រះមហាក្សត្រ ដើម្បី​បន្ធូរបន្ថយ​និងលើក​លែង​ទោស ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មី

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៤:២៤

អ្នក​ទោស​១៣៤នាក់ ក្នុង​នោះ​មាន​ស្រ្តី២៨​នាក់ ត្រូវ​បាន​ស្នើថ្វាយ​ព្រះមហាក្សត្រ ដើម្បី​បន្ធូរបន្ថយ​និងលើក​លែង​ទោស ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មី

ភ្នំពេញ៖
យ៉ាងហោចណាស់មានអ្នកទោសចំនួន១៣៤នាក់ ក្នុងចំណោម៤៦០នាក់ ត្រូវបានរាជរដ្ឋាភិបាល សម្រេចស្នើថ្វាយព្រះមហាក្សត្រ ដើម្បីបន្ធូរបន្ថយ និងលើកលែងទោស នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំ២០១៩នេះ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែល បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកមិញ។

លោក គឹម សន្តិភាព បានបញ្ជាក់ថា សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ២០១៩នេះ គណៈកម្មការ ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំ បន្ថូយបន្ថយទោស និងលើកលែងទោស បានស្នើសុំទៅប្រមុខ រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ១៣៤នាក់ (ស្ត្រី២៨នាក់) ក្នុងចំណោមបញ្ជីទណ្ឌិតស្នើសុំសរុប ៤៦០នាក់ (ស្ត្រី៤៩នាក់)។

ក្នុងចំណោមអ្នកទោសដែល ១៣៤នាក់នោះ រួមមាន៖ ស្នើបន្ថយទោស៦ខែ៖ ៥៧នាក់ (ស្រី៦នាក់), ស្នើបន្ថយ ទោស៩ខែ៖ ១៩នាក់(ស្រី២នាក់), ស្នើបន្ថយទោស១២ខែ៖ ៤០នាក់(ស្រី១៧នាក់), ស្នើបន្ថយទោសពីមួយជីវិត មកត្រឹម២០ឆ្នាំ៖ ២នាក់ (ស្រី២នាក់) និង ស្នើលើកលែងទោស: ១៦នាក់ (ស្រី១នាក់)។ នេះបើតាមការបញ្ជាក់ បន្ថែមរបស់អ្នកនាំពាក្យ។

ការបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅឆ្នាំនេះគឺមានចំនួន ច្រើនជាងឆ្នាំ ២០១៨។ កាលពីឆ្នាំមុននោះ គឺក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្ធូរ បន្ថយទោសដល់ទណ្ឌិត៤២រូប និងលើកលែងទោសដល់ទណ្ឌិត៨រូប។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ព្រះរាជាណាចក្រកម្ពុជា មានការបន្ធូរបន្ថយ និងលើកលែងទោសចំនួន៣ដង ក្នុងនោះ មានបុណ្យចូលឆ្នាំថ្មី បុណ្យពិសាខបូជា និងបុណ្យអុំទូក៕


ប្រភព​ : freshnews