trollkhmer news

V សមាជិកក្រុម BTS ជាប់ជាបុរសសង្ហាបំផុតលើពិភពលោក

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១២:៣១

V សមាជិកក្រុម BTS ជាប់ជាបុរសសង្ហាបំផុតលើពិភពលោក

កូរ៉េខាងត្បូង៖ គេហទំព័រ TheBestPoll បានចុះផ្សាយលទ្ធផលបោះឆ្នោតស្តីពី "បុរសសង្ហាបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០១៨" ។ ការបោះឆ្នោតបានធ្វើឡើងចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដោយមានបេក្ខជន ១៥០នាក់មកពីជុំវិញពិភពលោក។



V សមាជិកក្រុម BTS បានទទួលបានចំណាត់ថ្នាក់លេខ១ ដោយទទួលបានសំឡេងគាំទ្រ ២៧,៩% ។ Jimin សមាជិកក្រុម BTS ទទួលបានលេខ២ ជាមួយនឹងសំឡេងគាំទ្រ ១៩,៤%។



Jungkook សមាជិកក្មេងជាងគេរបស់ BTS វិញ ទទួលបានចំណាត់ថ្នាក់លេខ៣ តាមពីក្រោយដោយ Jin ទទួលបានចំណាត់ថ្នាក់លេខ៤។ រីឯJackson សមាជិកក្រុម GOT7 ជាប់ចំណាត់ថ្នាក់លេខ៥៕

ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo