trollkhmer news

Solskjaer ជឿជាក់ថា ក្រុមបិសាចក្រហមនឹងអាចរកគ្រាប់បាល់បាន នៅកីឡដ្ឋាន Camp Nou

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១១:៥៣

 Solskjaer ជឿជាក់ថា ក្រុមបិសាចក្រហមនឹងអាចរកគ្រាប់បាល់បាន នៅកីឡដ្ឋាន Camp Nou

អង់គ្លេស៖ 
លោក Ole Gunnar Solskjaer បាននិយាយថា  Manchester United នឹងអាចរកគ្រាប់បាល់នៅទឹកដីរបស់  Barcelona ក្នុងជើងទី២ នៃក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។



ក្រុមបិសាចក្រហមនឹងត្រូវហោះទៅកាន់ Camp Nou ក្រោយចាញ់ជើងទីមួយក្រុមដីខ្លួនឯងលទ្ធផល ១-០ វគ្គ៨ក្រុមចុងក្រោយ។ យ៉ាងណាក្ដីលោក Solskjaer និយាយថា បិសាចក្រហមនឹងអាចរកគ្រាប់បាល់បានវិញ ដូចអ្វីដែលពួកគេធ្លាប់ធ្វើដាក់ PSG។



Solskjaer បានប្រាប់កាសែត BT Sport ថា៖ «យើងកំពុងលេងជាមួយក្រុមដ៏អស្ចារ្យមួយ និងជាការប្រកួតដ៏ស្វិតស្វាញ។ យើងនឹងទៅទីនោះ(Camp Nou) ជាមួយនឹងបទពិសោធន៍ដែលយើងធ្លាប់មាន។ ការប្រកួតនៅទីក្រុង Paris ផ្តល់ឲ្យយើងនូវក្តីសង្ឃឹម និងជំនឿចិត្ត។ វានឹងក្លាយជាសមិទ្ធផលដ៏ធំធេងមួយទៀត បើសិនជា ManUtd អាចឈានដល់វគ្គ ៤ក្រុមចុងក្រោយ »៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC