trollkhmer news

ប៉ូលិសបានឃាត់ខ្លួនអ្នកគាំទ្រជាង ១០០នាក់មុនពេលចាប់ផ្តើមការប្រកួតរវាង Ajax និង Juventus

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១១:២៤

ប៉ូលិសបានឃាត់ខ្លួនអ្នកគាំទ្រជាង ១០០នាក់មុនពេលចាប់ផ្តើមការប្រកួតរវាង Ajax និង Juventus

បរទេស៖ ប៉ូលិសហូឡង់បានឃាត់ខ្លួនអ្នកគាំទ្រច្រើនជាង ១៤០នាក់ មុនពេលការប្រកួតជើងទី១ វគ្គ ១/៤ ពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម Ajax និង Juventus នៅទីក្រុង Amsterdam។



សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយប៉ូលិសបានឲ្យដឹងថា ក្រុមមន្រ្តីបានរឹបអូសអាវុធ និងកាំជ្រួច អំឡុងពេលមានការរំខាននៅជិតកីឡដ្ឋាន Johan Cruyff Arena កាលពីថ្ងៃពុធ។ អ្នកគាំទ្រចំនួន ៤៦នាក់ត្រូវបានឃាត់ខ្លួននៅស្ថានីយ៍រថភ្លើងក្រោមដីរបស់កីឡាដ្ឋាន និងមួយក្រុមទៀតមានគ្នា  ៦១នាក់ទៀតត្រូវបានចាប់ខ្លួននៅនឹងកន្លែង ដោយប៉ូលិសបានបាញ់ទឹក បំបែកអ្នកគាំទ្រក្រុមម្ចាស់ផ្ទះផងដែរ។



ប៉ូលីសហូឡង់បានឲ្យដឹងទៀតថា ពួកគេបានធ្វើការជាមួយសមភាគីអ៊ីតាលីដើម្បីកំណត់អត្តសញ្ញាណអ្នកបង្កបញ្ហានៅទីក្រុង Amsterdam ហើយភាគច្រើននៃអ្នកទាំងនោះត្រូវបានចាប់ខ្លួនសុទ្ធសឹងជាអ្នកគាំទ្ររបស់ក្លិបមកពីអ៊ីតាលី។ សេចក្តីថ្លែងការណ៍ដំបូងបាននិយាយថា ៖ មនុស្សរាប់សិបនាក់នៃអ្នកគាំទ្រត្រូវបានឃុំឃាំងនៅក្នុងប៉ុន្មានម៉ោងមុនពេលប្រកួត ដោយរកឃើញមានទាំងដំបង, ទង់ និងញញួរជាប់ខ្លួនពួកគេ៕






ប្រែសំរួលដោយ : TK

ប្រភព​ : BBC